សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅអាមេរិក

          (VOV)_នាព្រឹកថ្ងៃទី ២៨ កញ្ញា ​នាយករដ្ឋមន្ត្រី និងលោកជំទាវ រួម​ជាមួយ​គណះប្រតិភូជាន់ខ្ពស់វៀតណាម បានចាក់ចេញពីទីក្រុង New York អាមេរិក​ បញ្ចប់ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងចូលរួម​កិច្ចប្រជុំ ពិភាក្សាជាន់ខ្ពស់ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៦៨ ប្រកប
ដោយជោគជ័យ  ។
   

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung(TTXVN)

  ក្នុងបទថ្លែងមតិដោយប្រធានបទ÷ មនុស្សលោកត្រូវពិភពលោកគ្មានសង្គ្រាម
 គ្មានការអត់ឃ្លាន ក្រីក្រ នៅក្នុង កិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ មហា​សន្និបាត​អង្គការ សហប្រជាជាតិ លើកទី ៦៨ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់នូវ សារសំខាន់ នៃការកសាងទំនុកទុកចិត្ត​យុទ្ធសាស្ត្រ ​រួមចំណែកពង្រឹងសន្តិភាព ដោះ ស្រាយរាល់ជំលោះលើទូទាំងពិភពលោក ​បង្ហាញស្មារតី វៀតណាមត្រៀមខ្លួនជា ស្រេចរួមវិភាគទានយ៉ាងសកម្ម ចូល​ក្នុងបណ្ដាការងាររួមរបស់អង្គការសហប្រជា
ជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷

          “ សន្តិភាព អាចរក្សាបាន នៅពេលដែលបណ្ដាប្រទេសគោរពឯករាជ្យ បូរ
ណភាព ដែនដី និងវប្បធម៌ប្រពៃណីរបស់គ្នាទៅវិញទៅមក ពេលដែលតួនាទីរបស់​អង្គការសហប្រជាជាតិ …។ល។ ត្រូវបានពង្រីក។ ប៉ុន្តែដំបូងបង្អស់គឺទំនុក​ទុកចិត្ត
យុទ្ធ សាស្ត្រ រវាងបណ្ដាប្រទេសជាតិ ត្រូវបានពូនជ្រុំដោយស្មារតីស្មោះត្រង់ រួម ដៃកសាងសន្តិភាព…។ល។”

          នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុន​ធំៗ​របស់​អាមេរិក។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាង​ថា÷វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិកលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ​ទន្ទឹមនឹងនោះ វៀតណាម ក៏កំពុងសកម្មអនុវត្តបណ្ដាដំណោះស្រាយមាន​ចរិតលក្ខណះលោតផ្លោះ យុទ្ធសាស្ត្រ និងដំបូងបង្អស់គឺ ប្រមូលផ្តុំសុក្រិដ្ឋ​យន្តការសេដ្ឋកិច្ចទីផ្សារ ឆ្លើយតបនឹងតម្រូវការអំពីការធ្វើសមាហរណកម្ម​អន្តរជាតិ អោយកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷

          “ វៀតណាមកំពុងធ្វើកែទម្រង់យ៉ាងខ្លាំងក្លា យន្តការសេដ្ឋកិច្ចទីផ្សារ ​ដើម្បីធ្វើសមាហរណកម្មស៊ីជំរៅជាងទៀត ​ជាមួយ​ទីផ្សារពិភពលោក។ ជាក់ស្ដែងគឺ យើងខ្ញុំកំពុងចរចារកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីភាពចំនួន៦។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងចរចារនិងមានការរួមវិភាគទានដ៏សកម្ម ក្នុងដំណើការ
ចរចារ TPP ។ វៀតណាមត្រៀមខ្លួន​ជា​ស្រេច សហប្រតិបត្តិការជាមួយអាមេរិក  ដើម្បីជំរុញការចរចារ TPP អាច បញ្ចប់យ៉ាងឆាប់ៗ។”

          នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងជាមួយបណ្ដា​វិនិយោគិន ​បណ្ដាសម្ព័ន្ធក្រុមហ៊ុនអាមេរិកថា÷​រដ្ឋាភិបាលវៀតណាម​បាន​សន្យាកែលំអរបរិ យាកាសអាជីវកម្ម បង្កលក្ខណះងាយស្រួលបំផុតសំរាប់បណ្ដាអង្គភាពអាជីវកម្ម
បរទេសនិយាយរួម និងអង្គភាពអាជីវកម្មអាមេរិកនិយាយដោយឡែក។

ក្នុងជំនួបសន្ទនាជាមួយអគ្គលេខា អ.ស.បលោក Ban Ki Moon

នៅទីស្នាក់ការ អ.ស.ប  លោក​Nguyen Tan Dungបានអះអាងថា៖វៀតណាម

ប្តេជ្ញាចិត្តអនុវត្តដំណើរការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ។ក្នុងនោះខ្លឹមសារសំខាន់

គឺគំណើនសេដ្ឋកិច្ចដ៍ចីរភាព   បង្កើនសមភាពសង្គម  កសាងនីតិរដ្ឋនិងធានា

សិទ្ឋិរបស់ប្រជាជនពី១ថ្ងៃទៅ១ថ្ងៃឲ្យកាន់តែល្អប្រសើរ។លោកនាយករដ្ឋមន្រ្តី​
Nguyen Tan Dungបានអះអាងថា៖វៀតណាមមានការយកចិត្តទុកដាក់និង
សកម្មរូមវិភាគទាន

ក្នុងការកសាងបណ្តាយុទ្ឋសាស្ត្រ​កម្មវិធីសកម្មភាពនៃ អ.ស.ប  លើគ្រប់វិ
ស័យ។​នៅខាងក្រៅនៃពិធីពិភាក្សានៅមហាសន្និបាត អ.ស.ប  នាថ្ងៃទី២៧កញ្ញា
លោក​Nguyen Tan Dungបានមានជំនួបធ្វើការជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍

អ.ស.ប (UNDP) លោកស្រីHelen Clack  នាយកចាត់ចែង​ការមូលនិធិកុមារ អ.ស.ប  UNICEFលោកAnthony Lake និងនាយកប្រតិបត្តិការមូលនិធិចំនួន

ប្រជាជន អ.ស.ប(UNFPA ) Babatunde Osntimehin។

ក្នុងជំនួប អគ្គនាយកUNDP លោកស្រីHelen Clack  មានបំណងថា៖វៀតណាម

សហការជាមួយអង្គការនេះដើម្បីអនុវត្តរាល់គោលដៅសហ្សសវត្សថ្មីក្រោឆ្នាំ

២០១៥។UNICEFបានសន្យាជំរុញគំរោងកាតណ៍នៅវៀតណាមដោយមានតំលៃ

ប្រាក់ប្រមាណ​១៤០លានដុល្លារអាមេរិក។នៅពិធីជួបធ្វើការជាមួយនាយក UNICEF លោកAnthony Lakeលោក​Nguyen Tan Dungបានសំដែងការ

អបអសាទរចំពោះការដែលអង្គការនេះបានអនុម័តលើផែនការយុទ្ឋសាស្រ្ត

ក្នុងដំណាក់កាល​២០១៤-២០១៧ដែលក្នុងនោះផ្តោតទៅលើវិស័យគាំពារនិង

ថែទាំកុមារវៀតណាម។ជួបធ្វើការជាមួយ នាយកUNFPAលោកBabatunde
Osntimehinលោក​Nguyen Tan Dungបានវាយតំលៃខ្ពស់ចំពោះការជួយ

ឧបត្ថម្ភរបស់UNFPAសំរាប់វៀតណាមក្នុងច្រើនឆ្នាំកន្លងមក។​

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅអាមេរិក - ảnh 2
លោក​Nguyen Tan Dungនិងលោក John​ Kerry(VOV)

ក្នុងពិធីទទួលជួបសន្ទនា ជាមួយរដ្ឋមន្រ្តី​ការបរទេសអាមេរិកលោក​Nguyen

 Tan Dungនិងលោក John​  Kerry​បានផ្លាស់ប្តូររាល់វិធានការសំដៅជំរុញខ្លាំង

ទំនាក់ទំនងរវាងប្រទេសទាំង២លើគ្រប់វិស័យ។លោក John​  Kerryអះអាងថា

៖ប្រធានាធិបតីអាមេរិកលោក Barack Obama  មានការយកចិត្តទុកដាក់ជា

ពិសេសដល់ការវិវឌ្ឍន៍ក្នុងទំនាក់ទំនងវៀតណាមអាមេរិក។ចំណែកខ្លួន

លោក​Nguyen Tan Dungស្នើរអោយភាគីអាមេរិកកាតបន្ថយរបងក្នុង

ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២និងឆាប់ទទួលស្គាល់វៀតណាម

ជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារ។លោក​Nguyen Tan Dungវាយតំឡៃខ្ពស់

ចំពោះការដែលអាមេរិកជួយដោះស្រាយផលវិបាកនៃសង្រ្គាម។ល។​

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី Moldovaលោក Yuri Liankeនិងលោក​
Nguyen Tan Dungនិងលោក Yuri Liankeបានឯកភាពបង្កើនទំនាក់ទំនង
សហប្រតិបត្តិការនាពេលខាងមុខ​ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីHaiti លោក​Nguyen Tan Dungនិងសមភាគី

Haitiលោក Laurent Salvador Lamothe ឯកភាពបង្កើនទំនាក់ទំនង

សហប្រតិបត្តិការរាងប្រទេសទាំង២លើវិស័យដាំស្រូវនិងដំណាំផ្សេងៗ។ល។


ប្រតិកម្មទៅវិញ

ផ្សេងៗ